អីយ៉ាស់! នេះតួឯកប្រុស-ស្រីរឿង “Love O2O” ត្រៀមចាប់ដៃគ្នាម្ដងទៀតក្នុងរឿងភាគថ្មី?

កាលពីថ្ងៃទី ១៤​ ខែ មេសា កន្លងទៅនេះ ក្រុមអ្នកផលិតរឿងភាគបុរាណ “Zhu Yan” បានប្រកាសជាផ្លូវការថា រឿងភាគដែលដកស្រង់ចេញពីប្រលោមលោកល្បីមួយនេះនឹងចាប់ផ្ដើមក្រុងពាលីបើកកាម៉េរាថតនៅខែ មិថុនា ខាងមុន។ ប៉ុន្ដែក្រុមអ្នកផលិតមិនបានបង្ហើបប្រាប់ពីតារា ប្រុស ស្រី ដែលនឹងចូលខ្លួនមកសម្ដែងក្នុងរឿងភាគថ្មីនេះឡើយ គ្រាន់តែបង្ហោះផ្ទាំងរូបភាព Poster មួយប៉ុណ្ណោះ។

ជាមួយគ្នាផងដែរ រូបភាពមួយនេះបានធ្វើឲ្យមានការភ្ងាក់ផ្អើលដល់ហ្វេនៗ ជាច្រើនក្នុងបណ្ដាញសង្គមព្រោះថា វាមើលទៅដូចជាប្រហែលៗ ទៅនឹងតារាប្រុស ស្រី មួយគូ។ ក្រោយមក រឿងភាគមួយនេះក៏បានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម Weibo ដោយហេតុថា អ្នកគាំទ្របានសង្ស័យថា Yang Yang និង Zheng Shuang ដែលជាតួឯកក្នុងរឿងភាគល្បី “Love O2O” នឹងត្រូវជ្រើសសម្ដែងជាតួឯកក្នុងរឿងភាគមួយនេះ។

After Footer (Active) - damrei Mr1 Zone2

មែនទែន ផ្ទាំងរូបភាពមនុស្សតុក្កតាក្នុង Poster នេះ មានរូបរាងស្ទើរតែដូចទាំងស្រុងទៅនឹងរូបភាពរបស់ Zheng Shuang និង YangYang កំឡុងកាលពីពេលដែលពួកគេសម្ដែងក្នុងរឿង “Love O2O” បែបនេះហើយទើប ហ្វេនៗ ជឿជាក់យ៉ាងមុតមាំថា តារាប្រុស ស្រី មួយគូនឹងត្រៀមចាប់ដៃគ្នាត្រលប់មកបម្រើអារម្មណ៍ទស្សនិកជនក្នុងរឿងភាគថ្មី៕

តើប្រិយមិត្តអ្នកគាំទ្ររឿង Love O2O យល់យ៉ាងណាដែរ?

អត្ថបទដោយ៖ ស្រីពេជ្រ