តារាសម្ដែងស្រីជើងចាស់តួឯកស្រីដែលមិត្តអ្នកគាំទ្រជាច្រើនធ្លាប់ស្គាល់នៅក្នុងរឿងនាងតូចចង្កៀងកែវនាង Katreeya English ក្នុងឆ្នាំ២០២០ខាងមុខនេះនិងត្រលប់មកវិញជាមួយនឹងរឿងភាគថ្មី។ តែអ្វីដែលធ្វើឲគេអត់សសើររូបនាងមិនបាននោះគឺសម្រស់ដែលនៅតែស្អាតខ្ញង់ទាំងរូបរាងកាយនិងមុខមាត់។
សម្រាប់រឿងថ្មីដែល Katreeya នឹងចូលរួមសម្ដែងនេះមានចំណងជើងថ Rern SaiSawart (เรือนสายสวาท) របស់ស្ថានីយ៍ប៉ុស្ដិ៍លេខ៨ថៃ ជារឿងរ៉ាវបែបឈ្លានីសស្នេហាការឈឺចាប់ មានសម្ដែងរួមតារាប្រុសស្រីស្រករមុននិងស្រករក្រោយជាច្រើនរូប។ កុំភ្លេចរង់ចាំទស្សនាស្នាដៃការសម្ដែងរបស់តារាស្រីជើងចាស់ដួងនេះ។
ប្រភព៖ thairath
អត្ថបទដោយ៖ ស្រីល័ក្ខ