មិនសរសើរមិនបាន! ៣៥ឆ្នាំហើយតែ ពេជ្រ សោភា នៅតែធ្វើឲ្យក្មេងៗល្មមៗសុំចាញ់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា ដែលទទួលបានការគាំទ្រជាច្រើនឆ្នាំមកហើយ។

យ៉ាងណាមិញ បើយើងងាកទៅចាប់អារម្មណ៍រូបសម្រស់តារាស្រីរូបនេះវិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតខ្លាំងឡើងៗ ថ្វីត្បិតតែឆ្នាំនេះអ្នកនាងឈានចូលវ័យ៣៥ឆ្នាំហើយក៏ពិតមែន តែគ្រប់គ្នានៅតែសរសើរមិនថាមុខមាត់និងរូបរាងនោះទេ ក្មេងៗល្មមៗប្រៀបផ្ទឺមពុំបាននោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះអ្នកនាង បានបង្ហោះរូបភាពក្នុងបណ្ដាញសង្គមរបស់ខ្លួនប៉ុន្មានសន្លឹក ក៏ត្រូវបានមហាជននិងហ្វេនៗជាច្រើនសរសើរមិនដាច់ពីមាត់ថា មើលទៅស្រស់ស្អាតខ្លាំង មិនក្មេងជាងវ័យផងដែរ បើមិនប្រាប់មិនដឹងថាអ្នកនាងមានវ័យ៣៥ឆ្នាំនោះទេ៕

After Footer (Active) - damrei Mr1 Zone2

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី