ប្រពៃណាស់! ដួង ម៉ានិច ឆ្លៀតពេលទំនេរធ្វើចង្ហាន់ប្រគេនព្រះសង្ឃទៀតផង!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កញ្ញា ដួង ម៉ានិច គឺជាតារាសម្ដែងស្រីម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយនាងតែងតែលេចមុខនៅក្នុងរឿងភាគជាច្រើនថែមទៀតផង។

មិតត្រឹមតែប៉ុនណោះ កញ្ញា ដួង ម៉ានិច ក៏ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ និងសរសើរពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង និងម៉ូតសម្លៀកបំពាក់ ក៏ដូចជាការតុបតែងខ្លួនដ៏ស្អាតសមសួនរបស់នាងផងដែរ។

ជាក់ស្ដែងថ្មីៗនេះនាងបានធ្វើឲ្យគ្រប់គ្នា​សរសើរពីទឹកចិត្តនាង ក្រោយពេលឃើញនាងឆ្លៀតពេលទំនេររបស់ខ្លួន ធ្វើម្ហូបអាហារជាចង្ហាន់ប្រគេនដល់ព្រះសង្ឃ ដែលនេះជាបុណ្យមួយដ៏ប្រពៃខ្លាំងណាស់ ក្នុងនោះនាងបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«ឆ្លៀតពេលទំនេរពីការថត មកធ្វើចង្ហាន់ប្រគេន ព្រះតេជគុណ វាជាកិច្ចការស្រាលៗដែលយើងអាចបំពេញវាបាន ដោយសេចក្ដីជ្រះថ្លា និង ជួយរៀបចំលាងសម្អាត។ ការសាងបុណ្យកុសល្យ និង ការធ្វើទានវាជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃ រាល់ការសាងអំពើល្អមួយធ្វើ ឲ្យគេងលក់ស្រួល ស្ងប់ចិត្ត និងមានសេចក្ដីសុខផងដែរ»៕

តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

ឆ្លៀតពេលទំនេរពីការថត មកធ្វើចង្ហាន់ប្រគេន ព្រះតេជគុណ វាជាកិច្ចការស្រាលៗដែលយើងអាចបំពេញវាបាន ដោយសេចក្ដីជ្រះថ្លា និង ជួយរៀបចំលាងសម្អាត ។ ការសាងបុណ្យកុសល្យ និង ការធ្វើទានវាជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃ រាល់ការសាងអំពើល្អមួយធ្វើ អោយអ្នកគេងលក់ស្រួល ស្ងប់ចិត្ត និងមានសេចក្ដីសុខផងដែរ ។

A post shared by Manich Doung (@doungmanich) on

អត្ថបទដោយ៖ស៊ីវលី