នរណាមិនចង់នៅ! Push និង Jooy បើកបង្ហាញទិដ្ឋិភាពក្នុងផ្ទះថ្មីរបស់ខ្លួនហើយ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃលោក Push និង Jooy រៀបការកសាងគ្រួសារជាមួយគ្នាមក គេឃើញអ្នកទាំងពីរកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ធ្វើឲ្យមហាជនជាច្រើនច្រណែនយ៉ាងខ្លាំងទៀតផង។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ថ្មីៗនេះអ្នកទាំងពីរ ថែមទាំងបង្ហាញពីផ្ទះថ្មីដ៏ប្រណិតរបស់ខ្លួន ដែលកំពុងតែរៀបចំជិតរួច១០០ភាគរយហើយ មើលទៅស្រស់ស្អាតគួរឲ្យចង់រស់នៅខ្លាំងណាស់។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ អ្នកទាំងពីរបានបង្ហោះវីដេអូមួយ បង្ហាញអំពីទិដ្ឋិភាពក្នុងផ្ទះដ៏ធំស្កឹមស្កៃនោះ មើលទៅបន្ទប់នីមួយៗធំខ្លាំងណាស់ ហើយបើនិយាយពីការតុបតែងវិញគឺប្រណិតខ្លាំងណាស់ នរណាឃើញក៏ពោលពាក្យស្រលាញ់ និងចង់រស់នៅផ្ទះនោះដែរ៕

After Footer (Active) - damrei Mr1 Zone2

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី