អូហូ! ផ្ទះ Chompoo មិនត្រឹមតែធំស្កឹមស្កៃនោះទេ ហើយថែមទាំងមានដំណាំនិងបន្លែជាច្រើនទៀត!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Chompoo Araya ដែលមួយរយៈចុងក្រោយនេះ គ្រប់គ្នាតែងតែឃើញនាងបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃក្នុងគ្រួសារជារឿយៗ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែងថ្មីៗនេះ Chompoo កាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលគ្រប់គ្នាបានឃើញវីដេអូ នាងដើរបេះបន្លែ និងដំណាំជាច្រើនជុំវិញផ្ទះ មកធ្វើជាម្ហូបអារហារ ញាំជាមួយនិងគ្រួសារ មើលទៅពិតជាមានក្ដីសុខ និងពោលពេញដោយសុភមង្គលជាខ្លាំង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរតារាស្រីរូបនេះ មិនត្រឹមតែរស់នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃនោះទេ ហើយថែមទាំងមានដំណាំដាំដុះ និងបន្លែផ្លែឈើជាច្រើននៅជុំវិញផ្ទះថែមទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

 

View this post on Instagram

 

A post shared by Araya Alberta Hargate (@chomismaterialgirl) on

អត្ថបទដោយ៖ស៊ីវលី