អីយ៉ា! ស្ងាត់ៗ ពិធីការិនី ប៉ែន ស្រីពេជ្រ ចូលរោងភ្ជាប់ពាក្យមានគូដណ្ដឹងបាត់!(មានរូបភាព)

ជារឿងមួយគួរឲ្យអបអរសាទរខ្លាំងណាស់ ដែលកាលពីព្រឹកថ្ងៃទី ២៨ ខែ មេសា ម្សិលមិញនេះ ពិធីការិនី និងជាតារាសម្ដែងកញ្ញា ប៉ែន ស្រីពេជ្រ បានរៀបចំកម្មវិធីភ្ជាប់ពាក្យរបស់ខ្លួនជាមួយគូស្នេហ៍ដែលស្គាល់គ្នាអស់រយៈពេល៥ឆ្នាំ យ៉ាងអធិកអធម និងបានអញ្ចឹងភ្ញៀវកិត្តិយស ទៅចូលរួមអបអរសាទរជាច្រើនថែមទៀតផង។

ក្នុងថ្ងៃនោះផងដែរ តារាស្រីរូបនេះក៏រៀបរាប់ក្នុងបណ្ដាញសង្គមរបស់ខ្លួន បង្ហាញពីអារម្មណ៍ពិតផងដែរថា «ពិធីភ្ជាប់ពាក្យ Sreypich Pen & Np Netra 27/04/2020 រយៈពេលប្រាំឆ្នាំហើយដែលយើងបានស្គាល់គ្នាហើយថ្ងៃនេះហើយដែលយើងក្លាយជាគូដណ្តឹងនិងគ្នាអគុណអ្នកមានគុណទាំងបួនធ្វើអោយកូនមានថ្ងៃនេះកូនទាំងពីរសូមជូនពរ លោកអ្នកមានគុណនិងក្រុមគ្រួសារទាំងសងខាងទទួលបាននៅសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាចូលរួមអបអរសាទរ និងបានជូនពរឲ្យនាងនិងគូដណ្ដឹងកាន់តែស្រលាញ់គ្នាខ្លាំង ឆាប់ដល់ថ្ងៃរៀបមង្គលការទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី