គួរឲ្យសរសើរ! មាន សូនីតា ឆ្លៀតពេលទំនេរធ្វើបុណ្យជាមួយនិងម្ដាយជាទីស្រលាញ់ខ្លួនទៀត!(មានរូបភាព)

កញ្ញា មាន សូនីតា គឺជាតារាសម្ដែងស្រីម្នាក់ មិនត្រឹមតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើសមត្ថភាពសិល្បៈរបស់នាងនោះទេ សូម្បីតែថ្មីៗនេះ នាងក៏ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ជាមួយនិងស្ទាយ៍រៀបចំខ្លួនដ៏ស្រស់ស្អាត និងសុិចសុីរបស់នាងដែរ។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះនាងកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលឃើញនាងបង្ហោះរូបភាបក្នុងសកម្មភាព នាងឆ្លៀតពេលទំនេរ ទៅធ្វើបុណ្យជាមួយនិងម្ដាយនៅឯវត្ត ក្នុងនោះនាងក៏បានរៀបរាប់ក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះដែរថា៖

After Footer (Active) - damrei Mr1 Zone2

«ថ្ងៃនេះជាថ្ងៃសិល៍ ៨កើត នាំអ្នកម្តាយមកវត្ត សប្បាយចិត្តខ្លាំង ហើយញញឹមឡើងខ្ចូត ព្រោះបាននាំយកទេយ្យធម៌មកដល់វត្តទួលមេត្រី ខេត្តកំពង់ឆ្នាំង មកបានឆ្ងាយហើយដាក់ឥវ៉ាន់បានច្រើន អនុមោទនាបុណ្យដល់មិត្តភក្តិទាំងអស់ផង»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែកោតសរសើរតារាស្រីរូបនេះ មិនត្រឹមតែស្រស់ស្អាតនោះទេ ហើយថែមទាំងចិត្តល្អ ឆ្លៀតពេលទំនេរនាំម្ដាយធ្វើបុណ្យទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី