ជាការពិតណាស់សព្វថ្ងៃនេះនាង Kao Supassra គឺជាតារាសម្ដែងថៃស្រីម្នាក់ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយក៏មានអ្នកគាំទ្រជាច្រើនផងដែរ ក្រោយពេលដែលនាងចូលប្រឡូកក្នុងវិស័យសិល្បៈនេះបាន មិនបានប៉ុន្មានផង។
យ៉ាងណាមិញថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនសឹងតែស្រក់ទឹកភ្នែកតាមនាង នៅពេលនាងបានបង្ហោះវីដេអូបង្ហាញពីសកម្មភាព មិត្តភក្ដិរបស់នាងបាននាំគ្នាទៅ Surprise ខួបកំណើតនាងដល់ផ្ទះស្ងាត់ៗ ធ្វើឲ្យនាងរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកទៀតផង។
ក្រោយពេលឃើញវីដេអូនេះហើយ មហាជនជាច្រើនពិតជាចាប់អារម្មណ៍ ហើយក៏សរសើរដល់ Kao ដែលមានមិត្តភក្ដិល្អបែបនេះ មិនភ្លេចថ្ងៃកំណើតខ្លួនហើយមក Surprise ដល់ផ្ទះយ៉ាងភ្ញាក់ផ្អើលថែមទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី