នៅតែស្វីត! ស្ងាត់ៗ គូស្នេហ៍ Mint Chalida បង្អួតរូបថតផ្អែមល្ហែមនិងគ្នាកាលពីមុន!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Mint Chalida​ និង គូស្នេហ៍មានទំនាក់ទំនងស្នេហាជាមួយនិងគ្នាអស់រយៈពេល៨ឆ្នាំហើយ។

យ៉ាងណាមិញទោះបីជាស្នេហារបស់តារាស្រីរូបនេះ មានរយៈពេលវែងក៏ពិតមែន តែគ្រប់គ្នានៅតែសង្កេតឃើញអ្នកទាំងពីរនៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល មិនបានប្រែប្រួលអ្វីនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើនបានឃើញគូស្នេហ៍របស់នាង បង្ហោះរូបភាព ដែលអ្នកទាំងពីរថតជាមួយនិងគ្នាកាលពីប៉ុន្មានឆ្នាំមុន មើលទៅពិតជាស្និតស្នាលនិងផ្អែមល្ហែមនិងគ្នាខ្លាំងណាស់ នេះបញ្ជាក់ឲ្យឃើញថាស្នេហា៨ឆ្នាំរបស់អ្នកទាំងពីរគឺនៅតែផ្អែមល្ហែមខ្លាំង មិនចាញ់កាលពីមុននោះទេ៕

After Footer (Active) - damrei Mr1 Zone2

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពកាលពីប៉ុន្មានឆ្នាំរបស់អ្នកទាំងពីរ

អត្ថបទដោយ៖ស៊ីវលី