អីយ៉ា! ខានឃើញយូរកូនស្រីច្បងលោក ខាន់ ជេមស៍ ពេញក្រមុំស្ដូកបាត់!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះតារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍ មមារញឹកនឹងការងារសិល្បៈក៏ពិតមែន​ តែលោកនៅតែមានពេលវេលាសម្រាប់គ្រួសារ ដោយបំពេញតួនាទីជាលោកប៉ាដ៏ល្អបានដដែល។

ជាក់ស្ដែងកន្លងមក មហាជនជាច្រើនតែងតែឃើញតារាចម្រៀងប្រុសរូបនេះ បង្ហាញរូបភាពជុំគ្រួសារ យ៉ាងមានសុភមង្គល ឃើញហើយធ្វើឲ្យហ្វេនៗជាច្រើនច្រណែននឹងលោកមិនស្ទើរនោះទេ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះលោកបានបង្ហោះរូបភាពជាមួយនិងកូនស្រីច្បងរបស់ខ្លួន តែអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ គឺរូបសម្រស់កូនស្រីច្បងរបស់លោកពេលនេះពិតជាស្រស់ស្អាត រីឯរូបរាងវិញក៏ពេញក្រមុំស្កូកផងដែរ នរណាឃើញក៏សរសើរគ្រប់ៗគ្នាដែរ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី