អុញនោះ! ក្រោយឃើញ Mark ថតឈុតស្រើបស្រាលជាមួយស្រីផ្សេង Kimberley ក៏និយាយថា……!

កាលពីពេលថ្មីៗនេះ មហាជនជាច្រើនកំពុងតែចាប់អារម្មណ៍លើរឿងភាគថៃមួយដែលសម្ដែងដោយ តារាប្រុសស្រីល្បីៗគឺលោក Mark Prin និងតារាស្រី Mew Nittha ជាពិសេសនោះគឺក្នុងឈុតស្រើបស្រាលដែលលោក Mark Prin សម្ដែងជាមួយតារាស្រី Koi Rachawin នោះតែម្ដង។

យ៉ាងណាមិញក្រោយពេលរឿងនេះចាក់បញ្ចាំងទៅ កាន់តែធ្វើឲ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ខ្លាំង តែងាកទៅមើលកញ្ញា Kimberley ដែលជាគូស្នេហ៍របស់លោក Mark Prin វិញ ក្រោយពេលបានឃើញឈុតស្រើបស្រាលដែលលោក សម្ដែងជាមួយនិងស្រីផ្សេងហើយ នាងបានស្រែក ឲ្យផ្លាស់ប្ដូរប៉ុស្ត៍ទូរទស្សន៍ ប៉ុន្តែ Mark បាននិយាយថា លោកគ្រាន់តែលេងតាមស្គ្រីបប៉ុនណោះ ហើយមិនត្រឹមប៉ុនណោះ Kimberley ថែមទាំងបង្ហោះក្នុងបណ្ដាញសង្គមនាងទៀតថា៖

«ក្រែងនិយាយថាមានតែភាគ ទីមួយតែប៉ុណ្ណោះ»

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាអស់សំណើច និងមើលទៅគូស្នេហ៍មួយគូនេះពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ពិសេសពេលប្រច័ណ្ឌដាក់គ្នាបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី