ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew និងអតីតសង្សារដែលស្រលាញ់គ្នា១៤ឆ្នាំ បានប្រកាសចែកផ្លូវគ្នាជាសារធារណៈ ដោយត្រឡប់ទៅជាទំនាក់ទំនងមិត្តភក្ដិធម្មតាវិញហើយ។
ក្នុងនោះផងដែរ ថ្មីៗនេះហ្វេនៗជាច្រើននាំគ្នាចាប់អារម្មណ៍ ក្រោយពេលឃើញអតីតសង្សារ Taew បានផ្ញើសាររូបបេះដូង ទៅលើរូបភាព Taew ថតជុំគ្នាជាមួយនិងគ្រួសារយ៉ាងកក់ក្ដៅផងដែរ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើបចិត្ត និងសរសើរចិត្តអ្នកទាំងពីរ ទោះបែកបាក់គ្នាក៏នៅតែមានមិត្តភាពល្អនិងគ្នាដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី