កាលពីថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា បានទម្លាយការពិតទាំងទឹកភ្នែក កាលពេលអ្នកនាងចូលសិល្បៈដំបូងគឺត្រូវបានគេធ្វើបាបខ្លាំងណាស់។
ក្នុងនោះផងដែរអ្នកនាងបានរៀបរាប់ថា ក្នុង១សប្ដាហ៍អ្នកនាងសឹងតែមិនបានឡើងឆាកម្ដងនោះទេ គឺបានត្រឹមតែនៅពីក្រោយឆាកតែប៉ុនណោះ ហើយពេលនោះអ្នកនាងទទួលបានតែ៥ដុល្លារនោះទេ ក្នុងពេលឡើងឆាកម្ដង។
មិនត្រឹមតែប៉ុនណោះ អ្នកនាងថែមទាំងរៀបរាប់ទៀតថា សូម្បីតែអ្នកនាងស្លៀកពាក់ខោអាវជជុះក៏គេមិនចង់ឲ្យឡើងឆាកដែរ ក្រោយពេលលឺបែបនេះ ហើយមហាជនជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏សរសើរពីការតស៊ូរបស់អ្នកនាងមកដល់សព្វថ្ងៃនេះផងដែរ៕
តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី