ជាការពិតណាស់ Cheerny គឺជាតារតាសម្ដែងថៃស្រីដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងសង្គមសិល្បៈថៃ ហើយកន្លងមក នាងតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺនៅពេលដែលនាងបង្ហាញខ្លួននៅក្នុងរឿងថ្មីៗនោះតែម្ដង។
យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍ពីជីវិតស្នេហារបស់នាងវិញ សព្វថ្ងៃនេះនាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងបុរសម្នាក់មានឈ្មោះថា Bick Thanaphon ហើយអ្នកទាំងពីរក៏ទាក់ទងគ្នាអស់រយៈពេលជាច្រើនដែរ។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ គូស្នេហ៍តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលលោកបានបង្ហោះរូបភាព អបអរថ្ងៃ Aniversary របស់អ្នកទាំង២ និងបានរៀបរាប់សារយ៉ាងផ្អែមល្ហែមទៀតថា៖
«០៧ ឧសភា ២០២០ រីករាយថ្ងៃខួប Anniversary ខ្ញុំសូមអរគុណដែលបានចូលមកក្នុងជីវិតខ្ញុំ។ រាល់ពេលដែលខ្ញុំចំណាយពេលជាមួយអ្នក គឺពោរពេញទៅដោយសុភមង្គល។ ស្នាមញញឹម របស់អ្នក ការរយកចិត្តទុកដាក់ ការលះបង់និងភាពកក់ក្តៅរបស់អ្នក … ជារឿងមួយធ្វេីឲ្យខ្ញុំធ្លាក់ ក្នុងអន្លង់ស្នេហ៍របស់អ្នក។ ការស្រលាញ់និងការយកចិត្តទុកដាក់ពីអ្នកគឺជាអ្វីដែលពិសេសបំផុត។ អ្នកនាំអ្វីដែលល្អបំផុតនៅក្នុងជីវិតខ្ញុំ ហើយធ្វើពិតជាធ្វើឲ្យខ្ញុំក្លាយជាបុរសម្នាក់ដែលមានសំណាង។ សូមឲ្យយើងបន្តដំណើរទៅមុខជាមួយគ្នា នៅក្បែរគ្នាដោយកាន់ដៃគ្នាជារៀងរហូត។ ស្រឡាញ់ Cheerny»៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី