ស្វីតខ្លាំងណាស់! តារាស្រី Wawwa ឈរថើបគ្នាជាមួយគូស្នេហ៍ក្រោមពន្លឺព្រះអាទិត្យយ៉ាងផ្អែមល្ហែម!(មានរូបភាព)​

ជាការពិតណាស់ ថ្វីត្បិិតតែពេលនេះតារាសម្ដែងថៃស្រី​ Wawwa Nichari ហាក់បីដូចជាស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈបន្ដិចក៏ពិតមែន តែកន្លងមកនាងនៅតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺទំនាក់ទំនងស្នេហារវាងនាងនិងបុរសបរទេសនោះតែម្ដង។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ Wawwa បានធ្វើឲ្យហ្វេនៗជាច្រើនសឹងតែលើលជាតិស្ករ ក្រោយពេលដែលគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពបែបស្វីតៗខុសពីធម្មតា ដោយក្នុងនោះនាងបានឱបគូស្នេហ៍យ៉ាងស្អិត និងថើបគ្នានៅក្រោមពន្លឺព្រះអាទិត្យ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះផងដែរ ហ្វេនៗជាច្រើនក៏បង្ហាញអារម្មណ៍រំភើប និងទន្ទឹមរង់ចាំថ្ងៃពិសេសរបស់តារាស្រីរូបនេះនិងគូស្នេហ៍គ្រប់ៗគ្នា៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី