អុញនោះ! ទីបំផុតមានអ្នកទម្លាយមុខមាត់គូស្នេហ៍ថ្មីរបស់ Taew ហើយ គឺជាអតីតមិត្តប្រុសតារាស្រី Woonsen!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះក្រោយពេលតារាសម្ដែងថៃស្រី Taew Natapohn ប្រកាសចែកផ្លូវគ្នាជាមួយនិងគូស្នេហ៍ដែលស្រលាញ់គ្នា១៤ឆ្នាំមក ទំនាក់ទំនងអ្នកទាំងពីរក៏បានក្លាយជាទៅមិត្តភក្ដិនិងគ្នា ដែលរឿងនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនសម្ដែងការសោកស្ដាយយ៉ាងខ្លាំងផងដែរ។

ដោយឡែកក្រោយពេលទទួលដំណឹងចែកផ្លូវរបស់តារាស្រីរូបនេះមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ធីករដ៏ល្បីឈ្មោះ លោក​Moddam បានបង្ហើបព័ត៌មានដ៏ភ្ញាក់ផ្អើលមួយគឺ លោកពិតជាដឹងច្បាស់ថាមនុស្សពិសេសរបស់ Taew នៅពេលនេះគឺជានរណាគេ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះលោកបាននិយាយថា មនុស្សពិសេសរបស់ Taew គឺជាអ្នកមាននៅក្នុងសង្គមជាន់ខ្ពស់ ព្រមទាំងជាអតីតគូស្នេហ៍របស់តារាស្រី Woonsen ដែលមានឈ្មោះថា Pranai Phornprapha ហើយលោកក៏ជាប្អូនប្រុសរបស់ លោក Pok Phornprapha គូស្នេហ៍របស់តារាស្រី Aum ផងដែរ។

គួរបញ្ជាក់ផងដែរថា ទោះបីជារឿងនេះមានការទម្លាយបែបនេះក៏ដោយ តែយ៉ាងណាមិញ Taew ក៏មិនទាន់ចេញមុខទទួលស្គាល់អំពីទំនាក់ទំនងនេះដែរ ចំពោះរឿងកាន់តែច្បាស់មានតែរងចាំការឆ្លើយតបពី Taew តែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី