ធ្លាយ​ព័ត៌​មាន​សង្សារ​ថ្មី ​Taew ​ជា​ហៃ​សូ​ស្ដុក​ស្ដម ​ថែម​ទាំង​ជា​​អតីត​​សង្សារ​ចាស់​​របស់ ​Woo​n​sen ​ទៀត​ផង​

បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍រួចមក មានព័ត៌មានក៏ដូចជាមតិមហាជនជាច្រើនបន្តបន្ទាប់គ្នា បាននិយាយថារឿង​ស្នេហា​​របស់ Taew និង Ton អាចមក​ពីមានជនទី៣​ចូលមក​ជ្រៀតជ្រែក ប៉ុន្តែព័ត៌មាន​មិនបានបញ្ជាក់ ថាជានរណា​ឲ្យប្រាកដ​នោះឡើយ។

ប៉ុន្តែថ្មីៗនេះ បើយោងតាមសាព័ត៌មានថៃ Nineentertain បានឲ្យដឹងថា  Taew កំពុងតែមានទំនាក់ទំនងស្នេហា​ជាមួយបុរស​សង្ហា​អ្នក​មាន​ហៃសូ​ស្ដុកស្ដម​ម្នាក់ឈ្មោះ  Pranai Phornprapha ដែលលោកធ្លាប់ជាអតីតសង្សារ របស់តារាសម្ដែងថៃនាង Woonsen ទៀតផង។

After Footer (Active) - damrei Mr1 Zone2

ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា លោក Pranai Phornprapha ដែលត្រូវបានគេគិតថាជាសង្សារថ្មីរបស់ Taew ក៏ជាប្អូន​ប្រុស​របស់ Pok Phornprapha គូស្នេហ៍បច្ចុប្បន្នរបស់​តារាស្រីជួរមុខនាង Aum Patchrapa នឹងជាមិត្តសម្លាញ់របស់​លោក Sain ស្វាមី​របស់តារា​ថៃនាង Mew Nittha ផងដែរ។ យ៉ាងណាមិញ នៅមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់ពី Taew ជុំវិញរឿងនេះ​នៅ​​ឡើយ​ទេ ដូចច្នេះមាន​តែត្រូវរង់ចាំ​ការបកស្រាយ​ពីតារាស្រីរូបនេះ​បន្តទៀត៕