បើនិយាយពីតារាថៃស្រី Noey Chotika ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីជីវិតរស់នៅរបស់នាងសព្វថ្ងៃ កំពុងតែមានក្ដីសុខយ៉ាងខ្លាំង ពិសេសបានស្វាមីចេះយល់ចិត្ត និងកូនៗ Cuteៗ គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។
មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះ Noey កាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនរបស់នាងកាន់តែសរសើរថែមទៀត នៅពេលឃើញនាងបង្ហាញទិដ្ឋិភាព នៅក្នុងសួនបន្លែធម្មជាតិរបស់ខ្លួន ដែលមានទីធ្លាធំខ្លាំងណាស់ ហើយមានសឹងតែគ្រប់ប្រភេទដំណាំថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន ពិតជាច្រណែននិងការរស់នៅរបស់តារាស្រីរូបនេះ ពិសេសពេលឃើញសួនបន្លែដែលនាងទៅបេះ មើលទៅសុទ្ធតែរបស់ធម្មជាតិអាចយកទៅធ្វើម្ហូបបានជាច្រើនមុខទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី