ផ្អែមល្ហែមណាស់! ខាត់ វ៉ៃហាំង Surprise ខួបកំណើត ស៊ីន យូប៊ីន យ៉ាងភ្ញាក់ផ្អើល!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរវាងលោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន កាន់តែស្និតស្នាលខ្លាំង និងផ្អែមល្ហែមឡើងៗ ទោះបីជាកន្លងមកអ្នកទាំងពីរបង្ហាញទំនាក់ទំនងត្រឹមតែជាមិត្តភក្ដិនិងគ្នាក៏ដោយ។

ជាក់ស្ដែងដូចជាថ្មីៗនេះអ្នកទាំងពីរកាន់តែធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តថែមទៀត នៅពេលឃើញលោក ខាត់ វ៉ៃហាំង បានយកនំខេករូបបេះដូងដ៏ស្រស់ស្អាតមួយ ទៅ Surprise កញ្ញា សុីន យូប៊ីន ដល់មុខផ្ទះ ធ្វើឲ្យនាងភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំងថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន កាន់តែច្រណែននិងទំនាក់ទំនងអ្នកទាំងពីរ ពិតជាស្និតស្នាលខ្លាំង ហើយគ្រប់គ្នាក៏មិនភ្លេចជូនពរថ្ងៃកំណើតតារាស្រីរូបនេះគ្រប់ៗគ្នាដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ​ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី