ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា រៀបការកសាងគ្រួសារ និងមានកូនម្នាក់ហើយក៏ពិតមែន តែមហាជនជាច្រើននៅតែគាំទ្រអ្នកនាងខ្លាំងដដែល ពិសេសនោះគឺសរសើររូបសម្រស់ដ៏ស្រស់ស្អាតមិនចេញប្រែប្រួលរបស់អ្នកនាងផ្ទាល់នោះតែម្ដង។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនិងសម្លៀកបំពាក់ពណ៌ស លាយខ្មៅស្រដៀងទៅនឹងសេះបង្កង អមជាមួយនិងស្ទាយ៍ថតរូបយ៉ាងទាក់ទាញទៀត ធ្វើឲ្យរូបសម្រស់របស់អ្នកនាងមើលទៅពិតជាស្រស់ស្អាត និងក្មេងជាងវ័យ សូម្បីតែក្រមុំៗមួយចំនួនក៏សុំចាញ់អ្នកនាងដែរ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ទោះបីជាសព្វថ្ងៃនេះអ្នកនាងមានកូនមួយហើយក៏ពិតមែន តែរូបសម្រស់នៅតែស្រស់ស្អាត មិនចាញ់ក្រមុំៗដដែល៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី