អ្នកម្ដាយទើបយល់អារម្មណ៍នេះ! ក្រោយសម្រាលកូនរួច Gubgib រៀបរាប់សារក្នុងបណ្ដាញសង្គមថា……..!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីប៉ុន្មានថ្ងៃមុន តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព Gubgib ទើបតែសម្រាលបានកូនទី២របស់ខ្លួន មានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយក៏ទទួលបានការអបអរសាទរពីសំណាក់ហ្វេនៗជាច្រើនរបស់នាងផងដែរ។

យ៉ាងណាមិញក្រោយពេលសម្រាលកូនមិនបានប៉ុន្មានផង Gubgib បានបង្ហោះសារ ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តខ្លាំងណាស់ ដោយក្នុងនោះនាងបានបង្ហាញរូបភាព ឈរបីកូនរបស់ខ្លួនជាប់និងទ្រូង អមជាមួយនិងសារមួយឃ្លារថា «អរុណសួស្តីនិង រាត្រីសួស្តី។ វាគឺជាពេលព្រឹក ដែលម្តាយមិនបានគេង អស់រយៈពេល ២ ថ្ងៃ មកហើយ»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរ និងយល់ពីអារម្មណ៍អ្នកម្ដាយក្រោយពេលសម្រាលកូនរួច ពិតជាឆ្លងកាត់ការលំបាក ត្រូវមើលថែទាំកូនសឹងតែគ្មានពេលសម្រាកផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី