ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងលោក អុីណូ ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺសរសើរពីសមត្ថភាពសិល្បៈរបស់លោក ហើយគ្រប់បទចម្រៀងថ្មីៗរបស់លោកចេញមក ក៏ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងផងដែរ។
ដោយឡែកមិនត្រឹមតែប៉ុនណោះ គ្រប់គ្នាក៏បានជ្រាបដែរថា កាលពីប៉ុន្មានខែមុន លោកក៏បានបង្ហាញពីភាពជោគជ័យរបស់លោក ដោយបានប្ដូររថយន្តទំនើបរបស់ខ្លួន ដែលមានតម្លៃរាប់មឺុនដុល្លារថែមទៀតផង ធ្វើឲ្យគ្រប់គ្នាសរសើរពីការខិតខំរបស់លោកយ៉ាងខ្លាំងទៀតផង។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ លោកកាន់តែធ្វើហ្វេនៗនិងមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត ក្រោយពេលឃើញលោកបង្ហាញមុខជំនួញថ្មី គឺបើកហាងលក់ឡានទំនើបៗជាច្រើនគ្រឿង ឃើញហើយកាន់តែធ្វើឲ្យគ្រប់គ្នាសរសើរលោកមិនដាច់ពីមាត់តែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី