ពិតជាអបអរសាទរខ្លាំងណាស់ ទីបំផុតក្រោយពេលពរពោះកូននៅក្នុងផ្ទៃអស់រយៈពេលជាច្រើនខែ ពេលនេះតារាចម្រៀងស្រី ពេជ្រ សូលីកា សម្រាកកូនប្រុសដំបូងរបស់ខ្លួនបានដោយសុវត្ថិភាពហើយ។
ក្នុងនោះផងដែរ កូនប្រុសដំបូងរបស់អ្នកនាងដែលទើបតែកើតនោះ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ និងជាភាសាអង់គ្លេស Hang Aari Wednesday មានទម្ងន់២.៩ គីឡូក្រាម ហើយថែមទាំងមានមុខមាត់ Cute គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាចូលរួមអបអរសារទរ និងបានជូនពរនាងនិងកូនមានសុខភាពល្អថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី