មិត្តភក្ដិល្អ! យុគ ចិន្ដា ឆ្លៀតពេលទំនេរទៅសួរសុខទុក្ខ គង់ សុជាតិ ដល់មន្ទីរពេទ្យ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្មីៗនេះពិធីការិនីល្បីឈ្មោះអ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពអ្នកនាងកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ធ្វើឲ្យមហាជនជាច្រើនឃើញហើយបង្ហាញការព្រួយបារម្ភគ្រប់ៗគ្នាទៀតផង។

យ៉ាងណាមិញក្រោយពេលទទួលដំណឹងនេះភ្លាម អ្នកនាង យុគ ចិន្ដា ដែលជាមិត្តភក្ដិស្និតស្នាលអ្នកនាង ក៏បានឆ្លៀតពេលទំនេរទទៅសួរសុខទុក្ខភ្លាម និងបានបង្ហោះរូបភាពរួមជាមួយនិងសាររៀបរាប់ជាច្រើនថា «ថ្ងៃនេះមានពេលទំនេរពីការងារមកសួសុខទុក្ខមិត្ត គង់ សុជាតិ ខានជួបគ្នាយូរ ជជែកពីនេះពីនោះ មានទាំងសប្បាយមានទាំងទុក្ខ…ពាក្យពេជ្រសាសង គ្រប់រសជាតិនៃមេរៀនជីវិតដែលពួកយើងបានឆ្លងកាត់ ទាំងការងារ ទាំងជីវិតគូរ សម្លាញ់ គង់ សុជាតិ អ្វីៗគ្រប់យ៉ាងវាជារបស់យើង វានៅតែរបស់យើង អ្នកដាំ អ្នកថែ គឺជាម្ចាស់ផល យប់ណាស់ហើយសម្រាកចុះណា អ្នកនៅមើលថែយើងប្ដីយើង កូនយើង ក្រុមគ្រួសារយើង មិត្តភក្រ័ល្អៗនៅផ្ដល់កម្លាំងចិត្តឲ្យយើងគ្រប់ពេល»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសរសើរពីទំនាក់ទំនងរបស់ពិធីការិនីទាំងពីរដួងនេះ ពិសេសអ្នកនាង យុគ ចិន្ដា គ្រាន់តែលឺអ្នកនាង គង់ សុជាតិ ឈឺភ្លាម ក៏ឆ្លៀតពេលទំនេរមកមើលភ្លែតតែម្ដង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី