នរណាធ្វើចិត្តបាន! ករុណា ពេជ្រ រៀបចំកន្លែងតាមបណ្ដំឪពុកយ៉ាងក្ដុកក្ដួល!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីរឿងរ៉ាវក្នុងគ្រួសារលោក ករុណា ពេជ្រ ដែលពេលនេះលោកកំពុងតែបំពេញតួនាទីជាកូនម្នាក់ដ៏ល្អ មើលថែឪពុករបស់កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ព្យាបាលមិនទាន់ជាសះស្បើយនោះទេ។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះលោកបានធ្វើឲ្យមហាជនជាច្រើនក្ដុកក្ដួលក្នុងចិត្តជំនួសលោក នៅពេលឃើញលោកបង្ហោះរូបភាព និងធ្វើតាមបណ្ដំឪពុក ដោយបានកសាងម៉ុលមួយរួចជាស្រេច ដើម្បីទុករៀបចំនៅពេលគាត់ចែកឋានទៅ ឃើញហើយនរណាក៏សង្វេគគ្រប់គ្នាដែរ។

ក្នុងនោះផងដែរ លោក ករុណា ពេជ្រ ក៏បានរៀបរាប់ដែរថា «អ្នកខ្លះ​ ក៏សេីចសប្បាយរីករាយនឹងទទួល​យក ការពិត​ .. ហេីយក៏មានអ្នកខ្លះ​ ក៏ទឹកភ្នែក​ព្រោះតែ​ ពិបាកនឹងទទួល​យក ការពិត​ .. ប៉ុន្តែទីបំផុត ការពិត​ នៅតែជា​ ការពិត​ ….​ ទោះបីការពិត​ពេលនេះ​ ខ្ញុំមិនទាន់ព្រមទទួលយកបាន​ក៏ដោយ​ ហេីយក៏នៅតែមិនចង់អោយវាក្លាយជាពិត​ក៏ដោយ ប៉ុន្តែវានៅតែដាស់អារម្មណ៏អោយខ្ញុំត្រៀមចិត្តត្រៀមកាយនៅអ្វីដែលនឹងកេីតឡេីងនាពេលខាងមុខសំរាប់រូបខ្ញុំ​ …. បណ្តាំ​ ៣របស់ប៉ា​ កាលពីជាង​ ៣ឆ្នាំមុន​ ដែលនិយាយផ្តាំកូនមុនប៉ា​ ដាច់សរសៃរឈាមខួរ​ក្បាល​ ២អាទិត្យ​ ​ គឺ​ កូនចាំមិនភ្លេច​ … ពេលនេះកូនធ្វេីបានសំរេចមួយហេីយ​ ដែលជាទីកន្លែងសុខសាន្តចុងក្រោយរបស់ប៉ា​ កូនបានរៀបចំ​តាមបណ្តាំប៉ា​ ហេីយការកសាងមួយនេះ​ បេីប៉ាបានដឹង​ បានយល់ស្តាប់បានអ្វីដែលកូនបានប្រាប់ប៉ា​ ប៉ា​ប្រាកដជារំភេីប​ ជាក់ជាមិនខាន​ …កូនចង់នាំប៉ា​ ទៅឃេីញផ្ទាល់ភ្នែកណាស់​ ប៉ុន្តែចំងាយឆ្ងាយជិត​ 100km ពីភ្នំពេញ​ ហេីយម្យ៉ាងទៀតមេីលទៅខ្លាចកំលាំងប៉ា​ខ្សោយ ហត់ទប់មិនរួច​ ….. ហុឺ..តាមរយៈស្ថានភាពជំងឺ​របស់ប៉ា​ ហេីយបន្ទាប់ពីការកសាងកន្លែងមួយនេះ​រួចមក កូននឹងសង្ឃឹមថាវានឹងបានចំលងអាយុប៉ាបានយូរ​ ហេីយនៅក្បែរកូនបន្តទៀត…អារម្មណ៏មួយនេះ​ ទៅដល់កន្លែងនេះ​ មានតែកែវភ្នែកទាំងពីរទេ​ ដែលយល់ពីអារម្មណ៏ខ្ញុំមួយនេះ…»៕

After Footer (Active) - damrei Mr1 Zone2

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី