ជីវិត​របស់​ឆាវឆាវ​បានទទួលជោគជ័យ​ដោយសារ​មាន​ទីប្រឹក្សា​គ្រាប់ពេជ្រទាំង​៣

មិនថាតែពេលនេះ ឬអតីតកាលទេ ចង់ទទួលបាននូវភាពជោគជ័យធំធេង មិនអាចធ្វើបានតែម្នាក់ឯងទេ មានន័យថាត្រូវការអ្នកជួយគិតគូរ វិភាគ និងពិចារណាឱ្យបានហ្មត់ចត់បំផុត ក្នុងការសម្រេចលើកិច្ចការអ្វីមួយ។ ហេតុនេះ ឆាវឆាវ បានប្រឹងប្រែងស្វែងរកអ្នកខ្លាំង​មកជួយដល់គេជាបន្តបន្ទាប់​ ក្នុងកិច្ចការគ្រប់គ្រងនគរ។

ខាងក្រោមនេះ គឺជាកំពូលទីប្រឹក្សាទាំងបីរនាក់របស់ ឆាវឆាវ (ឆាវមឹងទឺ) ៖

  • ទីប្រឹក្សាទី១ ៖ គួកជា

ទីប្រឹក្សាវ័យក្មេងនេះ មានស្នាដៃធំជួយដល់ ឆាវឆាវ ដើម្បីវាយយកក្រុងមួយដ៏ធំរបស់ លីពូ។ គេប្រើតែគំនិតតូចមួយ យកចំណុចខ្លាំងរបស់សត្រូវកម្ចាត់សត្រូវវិញ ធ្វើឱ្យក្រុងរបស់ លីពូ ក្លាយជាមហាសមុទ្រ នាំគ្នាហែលទឹកដូចត្រីក្នុងទន្លេ…។ អ្នកមានប្រាជ្ញា ដូចជា ឈិង​កុងថៃ ក៏មិនអាចជួយដល់ លីពូ បានដែរនៅគ្រានោះ។

  • ទីប្រឹក្សាទី២ ៖ ឆឹងអ៊ី

ទីប្រឹក្សា ឆឹងអ៊ី ជាទីប្រឹក្សាពូកែគិត និងជួយដោះស្រាយបញ្ហានានារបស់ ឆាវឆាវ បានយ៉ាងច្រើនបំផុត។ គេរស់នៅដល់រាជសម័យរបស់ ឆាវភី។ ទីប្រឹក្សានេះ ពូកែខាងការគ្រប់គ្រងផ្ទៃ និងរៀបចំជាយុទ្ធសាស្ត្រក្នុងជួរកងទ័ព ប្រាជ្ញារបស់គេមិនចាញ់ គួកជា និង សៀងអ៊ី ប៉ុន្មានឡើយ។

  • ទីប្រឹក្សាទី៣ ៖ សៀងអ៊ី

ទីប្រឹក្សា សៀងអ៊ី មានចំណេះវិជ្ជាគួរសម និងវៃឆ្លាត រហ័សរហួនពូកែគិត វិភាគបានយ៉ាងស៊ីជម្រៅ និងដឹងច្បាស់អំពីភូមិសាស្ត្រក្នុងតំបន់ថែមទៀត។ គុណសម្បត្តិធំរបស់គេ ការគិតគូរឱ្យ ឆាវឆាវ យកឈ្នះលើមេទ័ពធំ យានសាវ ដែលមានកងទ័ពរាប់សែននាក់​ត្រូវរលាយដូចជាអំបិលត្រូវទឹកអ៊ីចឹង។ ជាអកុសល គេក៏បានស្លាប់ដោយការធ្វើអត្តឃាតខ្លួនឯង ក្រោយពីការឆ្លងស្អានរុះក្ដារចោលរបស់ម្ចាស់គេ៕

តើអ្នកទាំងអស់គ្នាចូលចិត្ត កំពូលទីប្រឹក្សារូបណាជាងគេ ក្នុងចំណោមពួកគេទាំង៣នាក់នេះ?