ចំពោះគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូរនេះ Kim និង Mark តែងតែធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ឃើញថ្ងៃពិសេសឆាប់ៗ ព្រោះតែគ្រប់ពេលដែរអ្នកទាំងពីរទៅចូលរួមពីធីមង្គលការឯណាក៏ Kim តែងតែចាប់បានបាច់ផ្កាដែរ រហូតទទួលងារជាម្ចាស់ក្សត្រីនៃបាច់ផ្កាហើយ។
ចំពោះ Kim ចាប់បានបាច់ផ្កាមិនសំខាន់ទេ តែអ្វីដែលសំខាន់គឺ Mark ត្រូវឆ្លើយសំនួររឿងនិងគ្រប់ពេល។ ហើយ Mark ក៏ផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវីធី I’m Chinatown ថា៖
ចាត់ទុកថាជាសំណាងល្អក្នុងឆ្នាំថ្មីទៅចុះ ព្រោះមិនគិតថាគាត់ចាប់បានទេ ទាំងដែរគាត់ខំឈរនៅមុខបំផុតហើយ មិននឹកស្មានថាកូនក្រមុំដៃអត់មានកម្លាំងដល់ថ្នាក់និងទេ (សើច) តែក៏មិនទាន់បានគិតដែរ ព្រោះរងចាំទាល់តែទាំងសងខាងសប្បាយសិន ហើយមួយវិញទៀតក៏ទាក់ទងគ្នាយូរហើយដែរ ចឹងត្រូវតែបន្ថែមការគិតទៀតហើយព្រោះពេលនេះអ្នកផ្ទះក៏ដាក់សម្ពាធន៍ខ្លាំងលើរឿងនិងដែរ (សើច) នេះក៏ធ្វើឲ្យពួកយើងទាំងពីរកាន់តែគិតច្រើនឡើង តែចាំពេលណាពេលនិងទៅ សំខាន់ពេលនេះគឺត្រូវសន្សំលុយទុកឲ្យហើយបានបាន។
អត្ថបទដោយ : នីត្តា