អូហូ! Lydia និង Matthew កាន់តែមានសុភមង្គលក្រោយពេលជួបរឿងគ្រោះភ័យមក!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា មួយរយៈពេលមុនតារាសម្ដែងស្រីល្បីឈ្មោះ Lydia និងលោក Matthew ដែលជាស្វាមី បានឆ្លងវីរុសកូវីត១៩ ធ្វើឲ្យហ្វេនៗជាច្រើនបារម្ភ តែយ៉ាងណាមិញពេលនេះអ្នកទាំងពីរក៏បានជាសៈស្បើយ និងព្យាយាមថែរក្សាសុខភាពខ្លួនឯងបានល្អប្រសើរវិញហើយដែរ។

មិនត្រឹមតែប៉ុនណោះ ក្រោយពេលជាសៈស្បើយពីជម្ងឺនេះអស់មួយរយៈពេលមក ថ្មីៗនេះហ្វេនៗជាច្រើនក៏កាន់តែសប្បាយចិត្ត ក្រោយពេលឃើញអ្នកទាំងពីរនិងកូនៗ រួមទាំងក្រុមគ្រួសារ បានមានដំណើរកំសាន្តមួយជុំគ្នា និងបានថតរូបភាពបង្ហោះជុំគ្នាពោលពេញដោយភាពសប្បាយរីករាយ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញ Lydia និងស្វាមី បានវិលទៅមានក្ដីសុខជាមួយក្រុមគ្រួសារ និងផ្ដល់ភាពកក់ក្ដៅឲ្យកូនៗដូចដើមវិញ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី