ជាការពិតណាស់ ថ្ងៃនេះគឺជាថ្ងៃសិរីភ្ជាប់ពាក្យរបស់កីឡាការិនីល្បីឈ្មោះ ស៊ន សៀវមុី ហើយមហាជនជាច្រើនក៏កំពុងតែចាប់អារម្មណ៍គូដណ្ដឹងរបស់នាង ពិតជាមានរូបស្រស់សង្ហា ហើយថែមទាំងសរសើរលោកអាចយកបេះដូងរបស់កីឡាការិនីល្បីឈ្មោះម្នាក់នេះថែមទៀតផង។

ក្នុងនោះផងដែរ តាមពិតទៅបុរសដែលជាគូដណ្ដឹងរបស់ កីឡាការិនីតៃក្វាន់ដូរូបនេះ មានឈ្មោះថា កែវ ដេវិត ហៅក្រៅថា អាស្វា ដែលលោកជាជាងថតរូបដ៏ល្បីម្នាក់ក្នុងស្រុកខ្មែរ ហើយថែមទាំងជាម្ចាស់ហាងថតរូប ឈ្មោះ Ah Sva Wedding ថែមទៀតផង។ មិនត្រឹមតែប៉ុនណោះ លោកថែមទាំងមានស្នាដៃថតរូបបានស្អាត និងទាក់ទាញ ឲ្យតារាល្បីៗក្នុងស្រុក ជាច្រើនរូបថែមទៀតផង។
ក្រោយពេលលឺបែបនេះ មហាជនជាច្រើនពិតជាសរសើរសមត្ថភាពនិងទេពកោសល្យគូដណ្ដឹងរបស់កីឡាការិនីរូបនេះ ពិតជាសក្ដិសមគ្នាខ្លាំងណាស់ មានសមត្ថភាពនិងទេពកោសល្យល្អរាងៗខ្លួនតែម្ដង៕





អត្ថបទដោយ៖ស៊ីវលី