ក្នុងកំឡុងពេលថែរក្សាសុខភាពដើម្បីចៀសផុតពីជម្ងឺកូវីដ 19 ធ្វើឲ្យតារាៗថៃជាច្រើនដួងខិតខំរកអ្វីល្អៗប្លែកសម្រាប់ហ្វេនៗអ្នកគាំទ្រគ្រប់ៗគ្នា។ មានគ្រប់រូបភាពគ្រប់បែបយ៉ាង ភាគច្រើនគឺការធ្វើវីឌីអូខ្លីៗមានទាំងហាត់ប្រាណនិងរាំជាដើម។ ជាធម្មតាគឺការលេង Tiktok ។
ចំពោះតារាកូនកាត់ស្រីស្អាត Khwan ក៏អាចចាត់ទុកជាអ្នកនិយមលេង Tiktok ផងដែរ ក្រៅពីការងារសិល្បៈ និងការងារសង្គមហើយនាងក៏មានការកំសាន្ដលេង Tiktok ដោយធ្វើវីឌីអូរាំលេងសប្បាយរីករាយនិងកម្សាន្ដអារម្មណ៍ដល់អ្នកគាំទ្ររបស់នាងដូច្នេះដែរ។
ចំពោះវីឌីអូរបស់នាងគឺការរាំបែបស៊ិចស៊ីៗស្ទើរតែធ្វើឲ្យអ្នកគាំទ្រឈាមច្រមុះអស់ហើយ ដោយនាងបានបង្អួតរាងតូចស្រឡូន ក្បាលពោះរាបស្មើរ ព្រមជាមួយដងខ្លួនដ៏វែងមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។
អត្ថបទដោយ : នីត្តា
View this post on Instagram