មិនមែនពូកែតែដឹកនាំសម្ដែងទេតែ Ann នៅពូកែខាងសម្ដែងទៀត។ សម្ដែងរហូតដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រទប់សំណើចលែងបាន
ដោយថ្មីៗនេះនាងបានផុសវីឌីអូមួយដែលនាងកំពុងញុំានំប័ុងរបស់តារាស្រីរូបស្រស់គឺ Kimberly បានផ្ញើរមកឲ្យ តែនឹកស្មានមិនដល់បែរជា Ann ញុំាហើយដូចជាត្រូវថ្នាំពុលរបស់ Kimberly ចឹង ហើយនាងធ្វើជាសន្លប់បាត់ស្មារតីភ្លាមៗ ធ្វើដូចមែនទែនចឹងសម្ដែងសមនោះសម។
នៅក្នុងវីឌីអូនោះនាងក៏បានផុសជាមួយ Caption ថា៖ នៅពេលប្អូនស្រី @kimmy_kimberley បានមើលឈុតឆាកក្ដៅសាច់ស្ទើតែប្រះបេះដូង ពីយប់មិញ…….ពេលព្រឹកនាងក៏ផ្ញើរនំប័ុងធ្វើផ្ទាល់ដៃមកកឲ្យបងស្រី…….
Caption ដែលពោលខាងលើគឺសំដៅដល់រឿង ដែល Mark និង Mew កំពុងតែសម្ដែងយ៉ាងផ្អែមល្ហែម ដែលធ្វើឲ្យ Kimberly អត់ទ្រាំនិងការដឹកនាំសម្ដែងរបស់បងស្រីមិនបាន។ ចំណែកឯអ្នកគាំទ្រវិញក៏ចូលទៅ comment សរសើរពីការសម្ដែងរបស់ Ann ដែលញ៉ោះប្អូនលេងថាពិតជាដូចពិតមែនចឹង។
អត្ថបទដោយ : នីត្តា
View this post on Instagram