តារាសម្តែងខ្មៅស្រស់ រ៉ូហ្សា កាលពីពេលថ្មីៗបានធ្វើឱ្យមហាជនចាប់អារម្មណ៍នៅពេលបង្ហាញខ្លួនតុបតែជានាងទេពមច្ឆា ខណៈរាល់ដងធ្លាប់តែឃើញនាងនារីទាន់សម័យនិងសិចស៊ី។
ជាតារាល្បីលើវិស័យសម្តែងនោះ កញ្ញា រ៉ូហ្សា បង្ហោះរូបនាងដែលបានដើរម៉ូដលើឆាកតន្ត្រីមួយរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន ដោយនាងបានគ្រងឈុតបុរាណជា នាងទេពមច្ឆា ។ រូបថតរបស់នាងដែលគ្រងឈុតបុរាណលើកនេះ បានបង្ហោះលើហ្វេសប៊ុកដោយទទួលបានការគាំទ្រពីមហាជនផងដែរ។
កញ្ញា រ៉ូហ្សា អគុណដល់មហាជននិងជាពិសេសអ្នកគាំទ្រនាងតាមបណ្តាញសង្គមទាំងអស់បានពេញចិត្ត និង ការសម្តែងរបស់នាងនៅពេលគ្រងឈុតបុរាណ។ ក្រោយមានការលើកទឹកចិត្តនិងគាំទ្របែបនេះ នាងនឹងអាចតុបតែងខ្លួនក្នុងឈុតបុរាណបានឱ្យច្រើនដើម្បីថតឱ្យមើលបន្តទៀតនាពេលខាងមុខនេះ។
សូមរំលឹកថា កាលពីចុងឆ្នាំ២០១៨ តារាសម្តែងកញ្ញា រ៉ូហ្សា មានឈ្មោះពិតគឺ “គង់ ស្រីពៅ” បានលេចធ្លោទទួលបានតំណែងតួឯកស្រីក្នុងរឿងភ័យរន្ធ “កូនអើយម្តាយខ្មោច” ខណៈមានមហាជននិងអ្នកគាំទ្រពេញចិត្តចំពោះសមត្ថភាពរបស់នាង។
ជាមួយគ្នានោះ នាងតារាស្រីមានរូបសម្រស់ខ្មៅស្រអែមស្រស់ ដែលផលិតករ និង អ្នកដឹកនាំរឿងជាច្រើនពេញចិត្តចំពោះស្នាដៃជាច្រើនទាំងរឿងដុំនិងរឿងភាគ។ នាងក៏តារាម៉ូដែលមួយរូបគួរឱ្យស្រលាញ់ និងមានទីផ្សារខ្លាំងលើការបង្ហាញម៉ូតផងដែរ៕