ជាការពិតណាស់ កាលពីពេលថ្មីៗនេះតារាសម្ដែងប្រុសដ៏មានប្រជាប្រិយ លោក Toomtam Yuttana ត្រូវបានមហាជនជាច្រើននៅក្នុងបណ្ដាញសង្គម Tiktok នាំគ្នារិះគន់ទៅលើវីដេអូមួយរបស់លោក ដែលបង្ហាញពីសកម្មភាពញាំនំកញ្ចប់និងសរសេរ Caption ថា «រសជាតិឆ្ងាញ់ បុរសថៃពិតជាយល់ចិត្តគ្នា»។
ក្នុងនោះផងដែរ មូលហេតុដែលធ្វើឲ្យមហាជនជាច្រើនរិះគន់ទៅលើសកម្មភាពមួយនេះរបស់លោក ព្រោះមើលតាម Caption និងវីដេអូ មុននិងបរិភោគនំ លោកបានយកទៅហិត ហើយបានប្រៀបនំនោះទៅនិងក្លិនអាថ៍កំបាំងរបស់មនុស្សស្រី ជាហេតុធ្វើឲ្យមហាជនជាច្រើនរិះគន់ និងនិយាយថាវីដេអូមួយនេះមិនគួរឲ្យអស់សំណើចទៀតផង។
យ៉ាងណាមិញ ទោះបីជាមានការរិះគន់ទៅលើវីដេអូដែលលោកបង្ហោះលេងលើបណ្ដាញសង្គមបែបនេះក៏ដោយ ក៏តារាប្រុសរូបនេះនៅតែស្ងប់ស្ងាត់ មិនទាន់ចេញមុខបកស្រាយនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី