ប្រិយមិត្តគ្រប់គ្នាប្រាកដជាស្គាល់ហើយ លោក ខាន់ ជេមស៍ គឺជាតារាចម្រៀងម្នាក់ដែលមានកេរ្តិ៍បោះសម្លេងល្បីល្បាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយសព្វថ្ងៃនេះលោកក៏នៅតែមានហ្វេនៗជាច្រើនស្រលាញ់គាំទ្រមិនចាញ់ពីមុនដែរ។
ជាក់ស្ដែងថ្មីៗនេះ លោកបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលគ្រប់គ្នាបានឃើញលោក បង្ហាញរថយន្តស៊េរីទំនើបថ្មីស្រឡាងមួយគ្រឿង ម៉ាក Land Cruiser ឆ្នាំ២០២១ ពណ៌ស ដែលខ្លួនទើបតែទិញ រីឯតម្លៃរថយន្តនេះវិញគឺមិនតិចមុឺនដុល្លារនោះទេ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែសរសើរពីការខិតខំប្រឹងប្រែងរបស់លោក រហូតទទួលបានភាពជោគជ័យមានលុយទិញរថយន្តស៊េរីទំនើបតម្លៃរាប់មុឺនដុល្លាតែម្ដង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី