អុញនោះ! សុខ ពិសី ហ៊ានភ្នាល់ដាក់ទ្រព្យសម្បត្តិទាំងអស់ ប្រសិនបើមុខធ្លាប់វះកាត់ដូចពាក្យចចាមរាម!(មានវីដេអូ)

ជាការពិតណាស់ ដោយសារតែការផ្លាស់ប្ដូររូបសម្រស់កាន់តែស្រស់ស្អាតខ្លាំង ធ្វើឲ្យមហាជនជាច្រើនបាននាំគ្នាសង្ស័យតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា សុខ ពិសី ធ្លាប់ធ្វើការវះកាត់កែមុខដើម្បីឲ្យចេញជាអក្សរ V ទៀតផង។

ដោយឡែកក្រោយពេលមានពាក្យចចាមរាមបែបនេះលេចលឺមិនចេះចប់ ស្រាប់តែថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានចេញមុខបកស្រាយនិងភ្នាល់គ្នាជាមួយអ្នកដែលនិយាយថាមុខរបស់នាងធ្លាប់ធ្វើការវះកាត់ ជាទ្រព្យសម្បត្តិរបស់នាងទាំងអស់(ផ្ទះ,ឡាន,លុយ) ប្រសិនបើនាងធ្លាប់វះកាត់មែននាងនិងឲ្យទ្រព្យសម្បត្តិទាំងអស់ តែបើនាងឈ្នះនាងនិងយកលុយអ្នកនោះទាំងអស់ទៅបរិច្ចាទជូនក្មេងកំព្រានិងអ្នកទីទាល់ក្រ។

គួរបញ្ជាក់ផងដែរថា តាមរយៈវីដេអូនោះ កញ្ញា សុខ ពិសី បានទទួលស្គាល់ថា ច្រមុះនាងបានតឆ្អឹង ដោយសារនាងបានបាក់ឆ្អឹងច្រមុះ កំឡុងពេលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីលើកមុន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី