Tak Siriporn បង្ហាញសកម្មភាពពីក្រោយការថតកម្មវិធី Mic On Debt Off គណកម្មការនាំគ្នាទឹកភ្នែក…!

កម្មវិធី Mic On Debt Off គឺជាកម្មវិធីមួយដែលជួយឲ្យអ្នកចូលរួមប្រកួតបានសម្រេចក្ដីប្រាថ្នារបស់ខ្លួនដោយគ្រាន់តែយកសម្លេងច្រៀងមកប្រកួតប្រជែងតែប៉ុណ្ណោះ។ កម្មវិធីនេះចាត់ទុកជាកម្មវិធីមួយជួយដល់ប្រជាជនថៃក្នុងការសម្រេចក្ដីសុបិន្ដរបស់ខ្លួន។

ជាធម្មតាទស្សនិកជនទស្សនាកម្មវិធីតាមរយៈទូរទស្សន៍ដែលមានការកាត់តមកយ៉ាងល្អហើយ ទោះជាមើលទៅពេលខ្លះក៏គណកម្មការបានបង្ហាញពីអារម្មណ៍អាណិតអាសូរដល់បេក្ខជនដែលមកចូលរួមប្រកួតបន្ទិចបន្ទចក៏ពិតមែន តែនៅពីខាងក្រោយការថតកម្មវិធីធាតុពិតគឺមិនមែនតែប៉ុណ្ណឹងទេ។

ជាក់ស្ដែងតារាជើងចាស់អ្នកនាង Tak Siriporn  បានផុសវីឌីអូមួយនៅក្នុង Instagram​ ឈ្មោះ  @tucknuipooh បង្ហាញពីសកម្មភាពក្រោយឆាកដោយគ្រប់គណកម្មការនាំគ្នាសម្រក់ទឹកភ្នែកជោកថ្ពាល់ដោយការអាណិតអាសូរដល់បេក្ខជន វាមិនមែនជាការទេតែវាជាអារម្មណ៍ពិតដែលពួកគាត់មិនអាចឃាត់ទឹកភ្នែកមិនឲ្យហូរបាន។

អត្ថបទដោយ : នីត្តា