ចង់ឃើញទេរូបកាលពីមុន? ទម្រាំ Tangmo បានស្អាតដូចសព្វថ្ងៃនាងឆ្លងកាត់មុខកាំបិទច្រើនណាស់!(មានរូបភាព)

ជារឿងមួយដែលគួរឲ្យសរសើរខ្លាំងណាស់ ដែលកន្លងតារាសម្ដែងថៃស្រីល្បីឈ្មោះ Tangmo Nida បានទម្លាយទាក់ទងនិងមុខមាត់របស់នាង ពិតជាធ្លាប់ឆ្លងកាត់មុខកាំបិទអស់ជាច្រើនលើកមកហើយ បន្ទាប់ពីនាងជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យខូចមុខកាលពីឆ្នាំ ២០០៧។

ជាក់ស្ដែងថ្មីៗនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញរូបភាពរបស់តារាស្រីរូបនេះ នៅកំឡុងពេលដែលនាងចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងៗ មើលទៅរូបសម្រស់ពិតជាខុសគ្នាខ្លាំងណាស់ រហូតដល់មនុស្សមួយចំនួនមើលសឹងតែមិនស្គាល់ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ ក៏ធ្លាប់បង្ហើបដែរថា សូម្បីតែដើមទ្រូងរបស់នាងក៏ធ្លាប់ មានដាក់ស៊ីលីកូនដែរ តែនាងបានយកចេញវិញហើយ ព្រោះនាងគិតថាវានិងងាយស្រួលក្នុងការបំបៅដោះកូននៅថ្ងៃអនាគត់៕ តោះ! ចង់ដឹងថារូបសម្រស់នាងកាលពីមុនបែបណានោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី