Patt Napapa ខូចចិត្តដោយសារតែអ្នកគាំទ្រលែងចាប់អារម្មណ៍ព្រោះតែមានអ្នកនៅពីក្រោយខ្នង

និយាយពីអ្នកម៉ាក់កូនមួយយ៉ាង  Patt Napapa មិនសរសើរមិនបានមែន ព្រោះតែមួយរយៈធំនេះត្រូវសម្រាកនៅផ្ទះថែរក្សាខ្លួនពីកូវីដ 19 តែ Patt ធ្វើការអត់ឈប់រកលុយចូលបានរហូតតែម្ដង។

ជាក់ស្ដែងអ្នកម៉ាក់តែងតែផុសរូបមុនចេញទៅធ្វើការរហូត តែលើកនេះមានការខុសប្លែកជាងមុនដោយសារតែអ្នកម៉ាក់ខំធ្វើខ្លួនយ៉ាងស្អាតក្នុងសម្លៀកបំពាក់ស៊ិចស៊ីៗអាវខ្លីបញ្ចេញក្បាលពោះរួមជាមួយ caption ថា៖ទៅធ្វើការចា#អ្នកឃើញអ្វីខ្លះក្នុងរូបភាព#មុនកូនឡើងឡាន#កាបូបស្អាត” តែដល់ពេលផុសរូបបែរជាអ្នកគាំទ្រមិនចាប់អារម្មណ៍និងម៉ាក់សោះ ព្រោះគ្រប់ comment សួរតែអ្នកនៅពីក្រោយអ្នកម៉ាក់ដែលកំពុងតែពាក់ស្បែកជើងកែងទាបពណ៌សឯណោះទៅវិញ។

ដោយបងៗភាគច្រើន comment  ញ៉ោះលេងថា អ្នកណាពាក់ស្បែកជើងកែងទាបពណ៌សនៅពីក្រោយនិង, អូន Racing ពាក់ស្បែកជើងស្អាត, ខាងក្រោយនិងអូន Racing មែនទេ, Racing ពាក់ស្បែកជើងអ្នកណានិង។

មើលទៅដូចជាគ្មានអ្នកណាចាប់អារម្មណ៍និងអ្នកម៉ាក់សោះ ព្រោះតែ Racing ដណ្ដើមយកអស់ហើយ!!!

អត្ថបទដោយ : នីត្តា