មិននឹកស្មានថា Min Peechaya ដើម្បីក្លាយជាកំពូលតារា Tiktok សុខចិត្តធ្វើដល់ថ្នាក់និង!

ក្លាយទៅជាកំពូលតារា Tiktok បាត់ទៅហើយ ចំពោះតារាស្រីស្អាត Min ទេពកោសល្យខ្ពស់ក្នុងការសម្ដែងទុកចិត្តលើនាងចុះគឺមិនធ្វើឲ្យហ្វេនៗនាងខកបំណងទេចា។

នេះក៏ព្រោះតែកញ្ញា Min ដាក់មួយអស់ដៃទាំងសម្លៀកបំពាក់ មុខមាត់ម៉ូតសក់ក្នុងការថតវីឌីអូ Tiktok រហូតធ្វើឲ្យមានអ្នកគាំទ្រនិងពេញចិត្តចំពោះការសម្ដែងរបស់នាងដល់ទៅ 2 លាននាក់ជាង និងមានអ្នកទស្សនាដល់ទៅ 11 លាននាក់ជាង​ នេះចាត់ទុកល្អប្រសើរខា្លំងណាស់សម្រាប់នាង។

ចំពោះរឿងនេះ Min ក៏បានបង្ហើបថា៖ Tiktok ចាត់ទុកថាជាកម្មវិធីមួយដែលល្អសម្រាប់អ្នកគ្រប់គ្នាបានសម្សាន្ដ បានគិត បានបង្ហាញពីទេពកោសល្យរបស់ខ្លួន ជាក់ស្ដែងពេលដំបូងៗក៏មានភាពអៀនខ្មាស់ដែរ តែក្រោយៗមកដាក់មួយអស់ដៃតែម្ដង ព្រោះថាគ្រប់យ៉ាងត្រូវតែល្អ មិនថាការតុបតែងមុនមាត់ ធ្វើសក់ ដល់ថ្នាក់សម្លៀកបំពាក់ពេលខ្លះត្រូវទៅជួលគេមក ក៏ដោយសារតែបើជ្រុលតែចឹងហើយមិនបាច់ខ្វល់រឿងស្អាតមិនស្អាតទេសំខាន់គឺសម្ដែងឲ្យសមទៅនិងអ្វីដែលយើងធ្វើហើយធ្វើឲ្យអ្នកគាំទ្របានរីករាយនូវអ្វីទាំងអស់នោះដែរ។ ខ្ញុំក៏សូមអគុណដល់ហ្វេនៗដែលបានគាំទ្រនិងស្រលាញ់ចូលចិត្តខ្ញុំកន្លងមក ជាពិសេសនិងមិិនធ្វើឲ្យគ្រប់គ្នាខកបំណងទេចា។

អត្ថបទដោយ : នីត្តា