YG Entertainment ចេញមុខមកសូមទោសចំពោះមហាជន និង Lisa រឿង…..!

អ្នកគាំទ្រព្រួយបារម្ភនិងមិនពេញចិត្តដែល Lisa សមាជិកក្រុម  BLACKPINK  ត្រូវបានអតិតអ្នកគ្រប់គ្រងនាងបោកលុយរបស់នាងចំនួន 25 លានបាត។

ខាង YG Entertainment បានចេញមុខមកអះអាងថាជារឿងពិត និងបាននិយាយទៀតថាអតិតអ្នកគ្រប់គ្រងម្នាក់នេះ Lisa តែងតែគោរពនិងទុកចិត្តខ្លាំងណាស់ ទើបនាងព្រមឲ្យលុយជាច្រើនដល់គាត់ នេះក៏ព្រោះតែអតិតអ្នកគ្រង់គ្រងម្នាក់នោះអះអាងថានិងយកលុយទាំងអស់នោះទៅវិនិយោគលើអចលនទ្រព្យសម្រាប់នាង តែបែរជាបុរសម្នាក់នោះយកទៅលេងល្បែងទៅវិញ។

បច្ចុប្បន្ននេះអ្នកគ្រប់គ្រងម្នាក់និងលែងជាបុគ្គលិករបស់ YG Entertainment ទៀតហើយ ព្រមទាំងមានការព្រមព្រៀងគ្នាក្នុងការដែលឲ្យអតិតអ្នកគ្រប់គ្រងម្នាក់នោះត្រូវប្រគល់ប្រាប់ទាំងអស់ដល់ Lisa ផងដែរ។ មួយវិញទៀតខាង YG ក៏បានធ្វើការសូម​ទោសដល់មហាជន ព្រមទាំងសន្យាថានិងចេញមកមើលថែគ្រង់គ្រងមិនឲ្យមានហេតុការណ៍បែបនេះកើតមានទៀតទេ។

អត្ថបទដោយ : នីត្តា