កប់ណាស់! ខួបកំណើតប្អូនស្រី ជ័យ សុវ៉ាត ធ្វើឡើងនៅវីឡាធំស្កឹមស្កៃនិងសុទ្ធតារាៗចូលរួមទៀត!(មានរូបភាព)

ជាការពិតណាស់ បច្ចុប្បន្ននេះលោក ជ័យ សុវ៉ាត គឺជាតារាចម្រៀងម្នាក់ដែលល្បីឈ្មោះ និងទទួលបានការគាំទ្រយ៉ាងច្រើន មិនថាបទសម័យឬក៏បទបែបបុរាណលោកនោះទេ តែងតែធ្វើឲ្យមហាជនគ្រប់គ្នាចាប់អារម្មណ៍គ្រប់ៗគ្នា។

ដោយឡែកថ្មីៗនេះ លោកបានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនចាប់អារម្មណ៍ជាមួយនិងកម្មវិធីខួបកំណើតប្អូនស្រីរបស់លោក ក្នុងនោះគ្រប់គ្នាបានឃើញការរៀបចំពិតជាប្រណិតខ្លាំងណាស់ ពោលគឺរៀបចំឡើងនៅក្នុងវីឡាដ៏ធំស្កឹមស្កៃមួយ ហើយថែមទាំងអញ្ជើញភ្ញៀវកិត្តិយសដែលសុទ្ធសឹងតែជាតារាល្បីៗជាច្រើនមកចូលរួមទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពក្នុងកម្មវិធីខួបកំណើតនេះ គ្រប់គ្នាក៏សរសើរពីរូបសម្រស់ប្អូនស្រីលោកពិតជាស្រស់ស្អាត មិនចាញ់លោកនោះទេ សូម្បីតែប៉ានិងម៉ាក់ក៏មិនណយដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី