ខ្លួនតូចតែមួយសោះ ប៉ុន្តែកុំមើលឡានរបស់ davika សុទ្ធតែស៊េរីទំនើប ហើយមានច្រើនគ្រឿងទៀត

បច្ចុប្បន្នតារាសម្តែងស្រី Mai Davika កាន់តែមានភាពល្បីល្បាញឡើងពីមួយថ្ងៃៗទៅមួយថ្ងៃ និងមានការងារមមាញឹកជាច្រើននៅក្នុងសង្គមសិល្បៈ ទាំងការថតខ្សែភាពយន្ត និងស្ពតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនធំៗនានាជាដើម។

ងាកទៅមើលពីជីវិតឯកជនរបស់កំពូលតារាសម្តែងស្រីរូបនេះវិញ ក៏ជានារីទាន់សម័យម្នាក់ ដែលប្រើជីវិតរស់នៅប្រចាំថ្ងៃយ៉ាងសម្បូរបែប ជាជីវិតរស់នៅក្នុងក្តីប្រាថ្នានារីជាច្រើនចង់បាន។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្តែង Davika មានរថយន្តប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើនគ្រឿង ដែលសុទ្ធតែស៊េរីទំនើប និងមានតម្លៃថ្លៃកប់ពពក។

នៅក្នុងនោះដែរឡានដែល Davika កំពុងប្រើប្រាស់រាល់ថ្ងៃគឺរួមមានតទៅនេះ៖

រថយន្តទី១៖ អាចថាជាឡានលក្ខណៈគ្រួសារ ព្រោះឡាននេះ Davika មិនមែនជាអ្នកបើកខ្លួនឯងទេ គឺមានអ្នកបើកឡានប្រចាំគ្រួសារម្នាក់តែម្តង ដោយភាគច្រើនតារាសម្តែងស្រីរូបនេះជិះទៅចូលរួមនៅក្នុងកម្មវិធីផ្សេងៗ ដូចជាកម្មវិធីជប់លៀង ឬបង្ហាញម៉ូតជាដើម។

រថយន្តទី២៖ មានម៉ាកទំនើបស៊េរីថ្មីពណ៌ស ដែលភាគច្រើនគឺនាងជិះទៅដើរលេងកម្សាន្តលក្ខណៈផ្ទាល់ខ្លួន ឬជាមួយមិត្តភក្តិជាដើម។

រថយន្តទី៣៖ ក៏សម្រាប់ទុកជិះដើរលេងលំហែកាយផងដែរ ហើយមានពេលខ្លះទៀតក៏ឃើញនាងជិះទៅថតរឿងផងដែរ។

រថយន្តទី៤៖ ទុកសម្រាប់ជិះដើរលេងកម្សាន្តដូចគ្នា ពេលសម្រាកលំហែពីការងារ ឬនៅពេលចុងសប្តាហ៍ជាដើម។

ពិតជាមិនធម្មតាទេ តូចតែខ្លួនប៉ុណ្ណោះតែស្រីស្អាត Davika ជិះឡានសុទ្ធតែស៊េរីទំនើបទាន់សម័យ សាកសមឈ្មោះជាតារាស្រីជួរមុខលំដាប់ប្រទេសមិនខុសមែន៕