យូរៗបង្ហាញម្ដង! Noona និងសង្សារផ្អែមល្ហែមនិងគ្នាខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ រយៈពេល៦ឆ្នាំហើយ ដែលតារាចម្រៀងថៃស្រីល្បីឈ្មោះ Noona Nuengtida និង លោក Joonior មានទំនាក់ទំនងស្នេហាជាមួយនិងគ្នា ហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរក៏កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើនបានឃើញអ្នកទាំងពីរបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីដំណើរកំសាន្តជិះទូកគយគន់ទេសភាពមាត់ទឹក អមជាមួយនិងកាយវិការបែបស្និតស្នាល និងផ្អែមល្ហែមជាមួយគ្នា​ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ ពោលពាក្យច្រណែនសឹងតែគ្រប់គ្នាទៀតផង។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត មហាជនជាច្រើនក៏បាននាំគ្នាសរសើរ ពីទំនាក់ទំនងស្នេហាអ្នកទាំងពីរ ថ្វីត្បិតតែកន្លងមកអ្នកទាំងពីរពុំសូវបង្ហាញភាពស្និតស្នាលគ្នា តែដល់ឃើញលើកនេះទើបដឹងថាអ្នកទាំងពីរស្រលាញ់និងតែងតែមានពេលវេលាសម្រាប់គ្នារហូត៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី