ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ តារាកំប្លែងអ្នកនាង ខ្ញុង ហាក់បីដូចជាស្ងប់ស្ងាត់និងវិស័យសិល្បៈ ព្រោះតែសព្វថ្ងៃនេះអ្នកនាងកំពុងតែមើលថែកូននៅក្នុងផ្ទៃ ដែលត្រៀមនិងសម្រាលក្នុងពេលខាងមុខននេះហើយ។
ក្នុងនោះផងដែរ ស្រាប់តែថ្មីៗនេះអ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ នៅពេលគ្រប់គ្នាបានឃើញ អ្នកនាងបង្ហោះរូបភាពសម្រក់ទឹកភ្នែក និងអមជាមួយនិងសារដ៏ក្រៀមក្រំថា «មានតែការជាន់បន្ថែម គ្មានការលើកទឹកចិត្ត»។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាព្រួយបារម្ភចំពោះតារាកំប្លែងស្រីរូបនេះ ព្រោះមិនដឹងថាអ្នកនាងកើតអ្វីនោះទេ រហូតដល់ថ្នាក់សម្រក់ទឹកភ្នែកត្អូញត្អែរពីទុក្ខសោកគ្មានអ្នកផ្ដល់កម្លាំងចិត្ត ហាក់ពេលខ្លួនកំពុងតែពរពោះកូនក្នុងផ្ទៃទៀតផង៕
តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី