បន្ទាប់ពី Bee ងាកមកបង្កើតអាជីពធ្វើនំឈើសលក់ ឃើញថាលទ្ធផលដែលទទួលបានគឺថាល្អខ្លាំងណាស់ ព្រោះក្រៅពីហ្វេនៗរបស់នាងបានភ្លក់នំស្នាដៃនាងហើយ នៅមានតារាៗជាច្រើនដួងបានភ្លក់ស្នាដៃរបស់នាងដូចគ្នា។
ជាក់ស្ដែងសម្រាប់អ្នកដែលត្រូវមកភ្លក់ស្នាដៃនាងបន្ដគឺជាអ្នកដែលនាងតែងតែស្រលាញ់និងគាំទ្រមកជានិច្ច ដោយ Bee ក៏បានផុសវីឌីអូនៅក្នុង Instagram ថាកំពុងតែបើកឡានយកនំទៅឲ្យបងស្រីដល់ផ្ទះតែម្ដង ហើយប្រាកដជាអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលនិងរំភើបចិត្តមិនខានទេព្រោះថាខ្ញុំក៏រំភើបចិត្តខ្លាំងណាស់ដែរ ដោយសារបងស្រីគាត់ជាអ្នកសម្ដែងដែលស្រស់ស្អាតនិងពូកែបំផុត។ បើចង់ដឹងថាអ្នកណាគេចឹងទៅតាមដានទាំងអស់គ្នា។
តាមពិតស្មានតែជាអ្នកណា គឺជាកញ្ញា Aum Patcharapa ដ៏សែនស៊ិចស៊ីសោះ ហើយក្រោយពេលដែលទទួលបាននំហើយ Aum ក៏បានផុសរូបព្រមជាមួយឃ្លាថា៖ “អគុណខ្លាំងណាស់នំឆ្ងាញ់មែនទែន អាចទាក់ទងអូន Bee ផ្ទាល់បានណាចា” ចំពោះអូន Bee ក៏បានចូលទៅឆ្លើយតបវិញថា៖ “បង Aum ស្អាតខ្លាំងណាស់ប្អូនស្ទើរតែសន្លប់ហើយពេលបានជួប អគុណខ្លាំងណាស់បងស្រី ចង់ធ្វើឲ្យភ្លក់ពិតមែន តែបើសិនជាបងចង់ញុំាពេលក្រោយទៀតអាចប្រាប់គ្រប់ពេលចា”
អត្ថបទដោយ : នីត្តា