អបអរសាទរ! Toni សុំ Kaew Jarinya រៀបការហើយ រ៉ូមែនទិចខ្លាំងណាស់!(មានរូបភាព)

ជាតារាពិតណាស់លោក Toni និង នាង Kaew Jarinya គឺជាគូស្នេហ៍តារាប្រុសស្រីដ៏ពេញនិយម ហើយអ្នកទាំងពីរក៏តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ដែលជាហេតុធ្វើឲ្យហ្វេនៗជាច្រើនរកចាំមើលដំណឹងល្អរបស់អ្នកទាំងពីរគ្រប់គ្នាទៀតផង។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ដើម្បីឲ្យហ្វេនៗជាច្រើនកាន់តែភ្ញាក់ផ្អើល Toni ក៏រៀបចំកម្មវិធីមួយ យ៉ាងរ៉ូមែនទិចសុំតារាស្រី Jarinya រៀបការ ព្រមទាំងពាក់ចិញ្ចៀនយ៉ាងស្រស់ស្អាតឲ្យនាងថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងជូនពរឲ្យអ្នកទាំងពីរកាន់តែផ្អែមល្ហែមនិងគ្នាបែបនេះ ហើយក៏ឆាប់រកបានថ្ងៃមង្គលរបស់ខ្លួនដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី