លោក ពៅ តារា ៖ ខ្ញុំមានដើមទុន៣០០ដុល្លារ និងម៉ូតូកញ្ចាស់មួយគ្រៀងធ្វើឲ្យខ្ញុំក្លាយជាម្ចាស់ហាងមានប្រាក់រាប់ម៉ឺនដុល្លារក្នុងដៃរ
នៅពេលនេះយើងឃើញសន្ទុះយុវជនពុះកញ្ជ្រោលជាខ្លាំងចូលរួមក្នុងសិក្ខាសាលា សន្នីសិទ និងវគ្គបណ្តុះបណ្តាលផ្សេងៗដើម្បីចង់ចេះការរកស៊ី និងចង់មានឯករាជ្យផ្នែកហិរញ្ញវត្ថុ។
លោក ពៅ តារា ម្ចាស់អាជីវកម្មហាងនំ អេរ៉ាថង បាការី (Erathorng Bakery) បានប្រាប់ Today Sharing ថា៖ “ដើមឡើយខ្ញុំដើរធ្វើសកម្មភាពមនុស្សធម៌ តែក្រោយមកក៏សួរខ្លួនឯងថា ខ្ញុំជួយគេបានច្រើនហើយ នៅឡើយតែខ្លួនឯងមិនទាន់មានមុខរបរច្បាស់លាស់។ អ៊ីចឹង ! ខ្ញុំបានទៅទិញសៀវភៅច្រើនក្បាលទាក់ទងការរកស៊ីមកអាន។ ពេលនោះ ក្នុងសៀវភៅមហាសេដ្ឋីថៃមួយរូប បាននិយាយថា បើចង់ចេញរកស៊ី កុំចាំយូរ។ ខ្ញុំចាប់គិតថា ត្រូវមែន! បើនៅតែគិត អត់ចាប់ផ្តើម មិនដឹងពេលបានកើត”។
ជាការពិតណាស់ មុនចេញរកស៊ី រឺបើកអាជីវកម្មចាំបាច់ត្រូវតែបញ្ឆេះចិត្ត ដុតចិត្តខ្លួនឯងឱ្យចង់ និងគ្មានការភ័យខ្លាចដោយបានរៀបចំយ៉ាងប្រុងប្រយ័ត្នជាមុន។
លោកបានបន្ថែមថា៖ “កាលនោះ ខ្ញុំមានតែ ៣០០-៤០០ ដុល្លារ ហើយនិងម៉ូតូ ពីរ។ ម៉ូតូ ខ្ញុំមួយ និងប្រព័ន្ធខ្ញុំមួយ។ ចឹង មានតែលក់ម៉ូតូខ្ញុំមួយទៀតបានគ្រប់ ទើបបើកបាន ខ្ញុំក៏ចាប់ផ្តើមទៅទិញសម្ភារៈមកធ្វើ។ ពេលធ្វើក៏លំបាកទៀត ព្រោះនឹកថា គេបើកហាងមានផ្ទះ។ ចំណែកខ្ញុំផ្ទះនៅជាន់លើមិនដឹងលក់ឱ្យអ្នកណា។ខ្ញុំក៏ចាប់ផ្តើមលក់តាមអនឡាញ។ មានអី! ស្រាប់តែមានគេគាំទ្រ ហើយកម្ម៉ង់យកទៅកម្មវិធី និងតាមផ្ទះបន្តបន្ទាប់។”
ម្ចាស់អាជីវិកម្មហាងនំអនឡាយរូបនេះបញ្ជាក់ថា៖ “ទៅថ្ងៃមុខ ខ្ញុំមានគម្រោងបើកហាងមានកន្លែងងាយស្រួលអតិថិជនរក។ ថ្ងៃនេះខ្ញុំលក់តាមអនឡាយពិតមែន ហើយខ្ញុំគិតធំ តែខ្ញុំត្រូវធ្វើពីតូច”៕