អីយ៉ា! មានស្វាមីនិងកូនហើយ ឱក សុគន្ធកញ្ញា ទើបតែសារភាពធ្លាប់ Crush លើតារាប្រុសរូបនេះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះអ្នកនាង ឱក សុគន្ធកញ្ញា បានរៀបការកសារគ្រួសារយ៉ាងមានសុភមង្គល ហើយក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលអ្នកនាងបានបង្ហោះសារជូនពរថ្ងៃកំណើតរបស់លោក ណុប បាយ៉ារិទ្ធិ និងបង្ហើបថាអ្នកនាងធ្លាប់ Crush លើលោកអស់រយៈពេលជាច្រើនឆ្នាំថែមទៀតផង។

ក្នុងនោះអ្នកនាងបានរៀបរាប់ថា «រំលឹក​ឡើង​វិញ​កាល​ពី​ខ្ញុំ​មានអាយុ ​១​២​ឆ្នាំ ខ្ញុំ​បាន​ចេញ​ Album ចម្រៀង​ជាមួយ​គាត់ហើយខ្ញុំតែងតែទុកគាត់ជា Crush រហូត​មក​ ដល់​ខ្ញុំ​អាយុ​ ១​៥​ឆ្នាំ​ ក្រុមគ្រួសាររបស់ខ្ញុំបានរៀបចំពិធីខួបកំណើតយ៉ាងធំសម្រាប់ខ្ញុំ ហើយពេលនោះមនុស្សម្នាក់ដែលខ្ញុំរង់ចាំ និងសង្ឃឹមថាគេហ្នឹងចូលរួមនោះគឺជាគាត់ ទីបំផុត​គាត់​ពិតជាមកចូលរួម ពេលនោះបើនិយាយពីអារម្មណ៍ពិបាកបកស្រាយណាស់ ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​គាត់​គឺ​ជា​មិត្ត​រួម​ការងារ​ ជាបងប្រុសល្អម្នាក់ តែងតែមានការ​ស្រឡាញ់​ និងផ្ដល់​កម្លាំង​ចិត្ត​លើកទឹកចិត្ត គ្រប់​ពេល​តែង​តែ​ជួយ​ដោយគ្មានលក្ខខណ្ឌ​ ។ រីករាយ​ថ្ងៃកំណើត​បង​សម្លាញ់​ សូម​ទេវតា​តាមថែរក្សាបង​ ឲ្យមានសំណាង​ល្អ​ ជោគជ័យ​ក្នុង​ឆាក​ជីវិត​ មានក្តីសុខទាំងកាយចិត្ត»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ហើយក៏បាននាំគ្នាបញ្ចេញសារជូនពរថ្ងៃកំណើតលោក ណុប បាយ៉ារិទ្ធគ្រប់ៗគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី