មាន សូនីតា ទៅឈរកាចរាងលើស្ពានច្បារអំពៅផ្អើលមហាជនចាប់អារម្មណ៍ (មានវិឌីអូ)

តារាសម្តែងកញ្ញា មាន សូនីតា បានធ្វើឱ្យមហាជនចាប់អារម្មណ៍ទៀតហើយដោយនាងបង្ហាញនាងលើស្ពានច្បារអំពៅ ក្នុងសកម្មភាពថតរូបថ្មីបង្អួតសម្រស់របស់នាង។

After Footer (Active) - damrei Mr1 Zone2

ម្តងនេះចេះរកនឹងទីតាំងល្អ ហើយជាកន្លែងមនុស្សម្នាច្រើនតារាសម្តែងមានប្រជាប្រិយភាព មាន សូនីតា បានបង្ហាញខ្លួនលើស្ពានច្បារអំពៅ ដោយរូបថតលេងថ្មីទៀតក្នុងកាយវិការសិចស៊ីនិងគួរឱ្យស្រលាញ់ កាលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ។

ជាមួយគ្នានោះរូបថតរបស់នាងឈរកាចរាងជាប់បង្កាន់ដៃស្ពានច្បារអំពៅ ពិតជាប្លែកភ្នែកសម្រាប់ទស្សនិជកន និងទទួលបានការសរសើរពីមហាជនផងដែរ។ សូមទស្សនារូបតារាល្បី មាន សូនីតា៖

ខាងក្រោមរូបកន្លងមកពេលលំហែរកាយនៅសមុទ្រ មាន សូនីតា៖

សូមរំលឹកផងដែរថា មួយរយៈចុងក្រោយនេះ តារាសម្តែងកញ្ញា មាន សូនីតា ត្រូវបានមហាជនតាមដានលើសកម្មភាពពេលនាងបញ្ចេញរូបថតសិចស៊ី បន្តបន្ទាប់ដែលបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គមពេញនិយម Facebook និង Instagram ខណៈនាងតារាស្រីដែលចំណាត់ថ្នាក់ម្នាក់ជានារីសុភាពកម្រលេងខ្លួនសិចស៊ី៕